Thursday, December 8, 2022

ឯកឧត្ដម ថោង ខុន ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតពី OCA

0
ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកអន្ដរជាតិ...

ប្រទះឃើញក្បាលនាគចំនួន ១ ធ្វើពីថ្មភក់ ផុសឡើងពីក្រោមដើមស្រឡៅ នៅអតីតរាជធានីអង្គរធំ

0
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ថ្មីៗនេះមានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន ១ ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ...

ក្រសួងសុខាភិបាល កែសម្រួលវិធានការសុខាភិបាល ចំពោះអ្នកដំណើរពីបរទេស

0
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងពីការកែសម្រួលនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរមកពីបរទេស ។ តាមរយៈសេចក្ដីជូនដំណឹងនៃការកែសម្រួល ក្រសួងបានប្រកាសដូចខាងក្រោម៖ ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩...

ប្រធានសហព័ន្ធខ្មែរទោចក្រយាន និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកីឡាអារ៉ាប៊ីសាអូឌីត

0
នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Abdulaziz bin Turki Al...

ទឹកស្ទឹងសង្កែ ឡើងដល់កម្ពស់ ១៣.៦១ ម៉ែត្រ ជាកម្រិតប្រកាសអាសន្ន

0
អាជ្ញាធរខេត្តបាត់ដំបង កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ នេះ បាន និង កំពុងញាប់ដៃញាប់ជើងត្រៀមបំរុងជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ដោយសារមានភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃទី ០៤ ខែតុលា...

ខេត្តកំពង់ស្ពឺ ប្រកាសរៀបចំពិធីបុណ្យអុំទូក២ ថ្ងៃ ពីថ្ងៃទី ០៧ ដល់ ០៨ ខែវិច្ឆិកា

0
នៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ នេះ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីប្រណាំងទូកឆ្នាំ ២០២២ នៅខេត្តកំពង់ស្ពឺ...

សូមប្រុងប្រយ័ត្ន ! ទឹកស្ទឹងសែនកំពុងហក់ឡើងហួសកម្រិតអាសន្ន ជិតកន្លះម៉ែត្រហើយ

0
រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ បានប្រកាសស្ដីជូនដំណឹងស្ដីពីការលើកពេលពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ ២០២២ ដោយសារតែកត្តាស្ថានភាពអាកាសធាតុ និង កម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើង ។ ដោយគិតត្រឹមថ្ងៃទី ៣...

ខេត្តកំពត នឹងមានការប្រណាំងទូក«ង» នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ខាងមុខនេះ

0
ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ខេត្តកំពត ត្រូវបានគេស្គាល់ថាជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប មានទាំងតំបន់ភ្នំ តំបន់ទឹកប្រៃ តំបន់ទឹកសាប ប្រកបទៅដោយទស្សនីយភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរ ឱ្យចង់ទៅទស្សនាកម្សាន្តឥតជិនណាយ ។ ទន្ទឹមនេះផងដែរ នៅភូមិសាស្ត្រខេត្តកំពតដ៏ពិសិដ្ឋខាងលើ ក៏នឹងមានរៀបចំពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី...

មិនទាន់អស់ទេ ! ភ្លៀងនឹងនៅបន្តធ្លាក់ដល់ថ្ងៃទី ១១ តុលា

0
កាលពីព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រសួងធនធានទឺក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី...

ថ្ងៃទី ២ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានយានយន្តឆ្លងកាត់ចំនួន ១៤.៣២២ គ្រឿង

0
គិតចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០២ ដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ១៤.៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។...

ការប្រកួតបាល់ទាត់នៅ ឥណ្ឌូនេស៊ី ផ្អាកបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេតពីសោកនាដកម្ម ដ៏ធំមិនធ្លាប់មាន

0
កាលពីពេលកន្លងទៅនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាឱ្យប៉ូលីសស៊ើបអង្កេតទៅលើឧបទ្ទវហេតុរត់ជាន់គ្នាមួយនៅកីឡដ្ឋានដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៤នាក់ និងប្រហែល ១៨០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីការប្រកួតបាល់ទាត់មួយ ។ មានមន្រ្តីប៉ូលិសពីរនាក់ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។ សោកនាដកម្មដែលជាគ្រោះមហន្តរាយនៅកីឡដ្ឋានដ៏សាហាវបំផុតមួយរបស់ពិភពលោកបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍នៅឯកីឡដ្ឋានកាន់ជូរូហាន់ ក្នុងទីក្រុងម៉ាឡាងនៃខេត្តចាវ៉ាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីក្លឹបបាល់ទាត់អារេម៉ាម៉ាឡាង បានប្រកួតចាញ់ក្លឹបបាល់ទាត់ពើរសេបាយ៉ាស៊ូរ៉ាបាយ៉ា...

ក្រសួងធនធានទឹក ចុះពិនិត្យអាងទឺកកំពីងពួយ ដើម្បីត្រៀមលក្ខណៈសង្គ្រោះ ពេលមានទឹកជំនន់

0
នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តបន្ទាយមានជ័យ អមដំណេីរដោយ ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង...

ខែថ្មី ទាំងសាំង ទាំងម៉ាស៊ូត ធ្លាក់ថ្លៃដូចគ្នា

0
នៅថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២...

អាជ្ញាធរអប្សរា​ ប្រកាសឱ្យអ្នកទេសចរណ៍មានការប្រុងប្រយ័ត្ន កុំទៅក្បែរដើមឈើធំនៅនៅតំបន់អង្គរ

0
អាជ្ញាធរជាតិអប្សរា បានក្រើនរំឭកដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ ជាពិសេសពេលមានភ្លៀងធ្លាក់ខ្លាំង ត្រូវនៅឱ្យឆ្ងាយពីដើមឈើធំៗ កុំជ្រក ឬ ចតយានយន្តក្រោមដើមឈើ ដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ខាងអាជ្ញាធរជាតិអប្សរា ក្រើនរំឭកបែបនេះ គឺដោយសារតែស្ថានភាពអាកាសធាតុទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា...

ងាយស្រួល ! ជនបរទេសអាចបើកបរនៅកម្ពុជាបាន ដោយត្រូវការតែឯកសារទាំងនេះប៉ុណ្ណោះ

0
ក្រសួងសាធារណការ និង ដឹកជញ្ជូន ថ្មីៗនេះបានឆ្លើយតបទៅនឹងសំណួរដែលសួរច្រើនជាងគេ ប្រចាំខែកក្កដា និង សីហា ដែលបានសួរថា ៖ តើជនបរទេសយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ទាក់ទិនទៅនឹងសំណួរដ៏ចាំបាច់នេះ ក្រសួងសាធារណការ និង...

ផ្លូវទៅកោះកុង ប្រវែងសរុប១៤៨ គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពបាន១០,៧៣%ហើយ

0
កាលពីពេលថ្មីៗនេះ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំគណៈប្រតិភូដែលមានសមាសភាពចូលរួមពីលោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ(EDCF) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសាងសង់...

មន្រ្តីជំនាញក្រសួងសាធារណៈការ ចុះពិនិត្យ ពន្យល់ណែនាំ និង ដោះស្រាយបញ្ហានានា នៅតាមបណ្តោយផ្លូវល្បឿនលឿន ដើម្បីបង្ការគ្រោះថ្នាក់

0
កាលពីពេលកន្លងទៅនេះ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ (PPSHV Expressway Cambodia Co.,Ltd) បានអញ្ជើញចុះពិនិត្យទីតាំង ដែលទទួលរងការកាត់របងបន្លាលួសការពារផ្លូវ ជាហេតុធ្វើឱ្យមានបញ្ហាមួយចំនួនបានកើតឡើងនាពេលថ្មីៗនេះ ។ ទាក់ទងនឹងករណីនេះដែរ...

កម្ពុជា ទាក់ទាញបានជំនួយពី World Travel and Tourism Council ដើម្បីគាំទ្រដល់ការស្ដារទេសចរណ៍ជាតិ

0
កម្ពុជាបានពិភាក្សាជាមួយស្ថាប័នក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក (World Travel and Tourism Council) ព្រមទាំងទាក់ទាញបានជំនួយបច្ចេកទេស ការបន្តកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។ ការសន្យាជួយគាំទ្រនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី...

ពីថ្ងៃនេះ ដល់ ២ តុលា អគ្គីសនីកម្ពុជាប្រកាសរុះរើគន្លងខ្សែបណ្តាញ ក្នុងខណ្ឌមួយចំនួន

0
អគ្គិសនីកម្ពុជា នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ បានចេញសេចក្ដីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុលផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី ២៩...

អាជ្ញាធរអប្សរា រំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសពីការជន់លិច

0
អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានជូនដំណឹងឱ្យបានដឹងថា នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំរំដោះទឹកតាមទ្វារទឹក និងតំបន់ប្រាសាទមួយចំនួន...

អត្ថបទថ្មីៗ