អស្ចារ្យ ! កីឡាករថ្នាល ជូជីតស៊ូ កម្ពុជា ៨ នាក់ រកបានមេដាយ ១២ គ្រឿងក្នុងការប្រកួតពិភពលោក

0
21

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដែលបានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាជឺជីតស៊ូអន្តរជាតិ SIAM CUP នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដណ្តើមបានមេដាយសរុបចំនួន ១២គ្រឿង។

លោក សៀន សុភក្ត្រ អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះ មានប្រទេសចូលរួមចំនួន ៣៩ប្រទេស ហើយប្រភេទកីឡាជឺជីតស៊ូកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១២ ដោយដណ្ដើមបានមេដាយចំនួន ១២គ្រឿង ក្នុងនោះមេដាយមាស ០៣គ្រឿង ប្រាក់ ០៣គ្រឿង និងមេដាយសំរឹទ្ធ ០៦គ្រឿង ដោយកីឡាករ កីឡាការិនីដែលដណ្តើមមេដាយទាំងនោះ រួមមាន៖

  • កីឡាករ សៅ សុភារ៉ា ប្រកួតវិញ្ញាសា ជឺជីតស៊ូ គ្មានហ្គី (NO-GI) ទម្ងន់ក្រោម ៦១kg ទទួលបានមេដាយមាស ០១គ្រឿង និងប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) ទម្ងន់ក្រោម ៦៤kg ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង។
  • កីឡាការិនី ម៉ាប់ សុខហួយ ប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) ទម្ងន់ក្រោម ៥៨.៥kg ទទួលបានមេដាយប្រាក់ ០១គ្រឿង។
  • កីឡាករ ហួរ សេងហុង ប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) ទម្ងន់សេរី ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង។
  • កីឡាការិនីថ្នាល ស្រេង រ័ត្នកនិកា ប្រកួតវិញ្ញាសា ជឺជីតស៊ូ គ្មានហ្គី (NO-GI) អាយុ ១១ឆ្នាំ ទម្ងន់ក្រោម ៤០kg ទទួលបានមេដាយមាស ០១គ្រឿង និងប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) អាយុ ១២ឆ្នាំ ទម្ងន់ក្រោម ៤០.៣kg ទទួលបានមេដាយប្រាក់ ០១គ្រឿង។
  • កីឡាករថ្នាល កៃ ហានរ៉េមមយ ប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) អាយុ ៨ឆ្នាំ ទម្ងន់ក្រោម ២៧kg ទទួលបានមេដាយមាស ០១គ្រឿង។
  • កីឡាករថ្នាល អាធ័រ ប៊ីសេន ប្រកួតវិញ្ញាសា ជឺជីតស៊ូ គ្មានហ្គី (NO-GI) អាយុ ១០ឆ្នាំ ទម្ងន់ក្រោម ៤៦kg ទទួលបានមេដាយប្រាក់ ០១គ្រឿង និងប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) អាយុ ១០ឆ្នាំ ទម្ងន់ក្រោម ៤៥.៣kg ទទួលបានមេដាយសំរឹទ្ធ 0១គ្រឿង។
  • កីឡាករថ្នាល នីកូឡាស យីរ៉េមមយ ប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) អាយុ ១២ឆ្នាំ ទម្ងន់ក្រោម ៣៣.២kg ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង និងប្រកួតវិញ្ញាសាជឺជីតស៊ូ គ្មានហ្គី (NO-GI) អាយុ ១១ឆ្នាំ ទម្ងន់ក្រោម ៣៤kg ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង។
  • កីឡាករថ្នាល ឡេង ចាន់សេរីបុត្រ ប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) អាយុ ១១ឆ្នាំ ទម្ងន់ក្រោម ៣៣.២kg ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង។

ជាមួយនឹងការដណ្តើមបានមេដាយនេះ លោក សៀន សុភក្ត្រ បានចាត់ទុកថា វាជាឱកាសដ៏ល្អប្រសើរ សម្រាប់កីឡាករ កីឡាការិនីជឺជីតស៊ូកម្ពុជា ដកស្រង់បច្ចេកទេសបន្ថែម ដោយអ្នកខ្លះជាកីឡាករ កីឡាការិនីថ្នាល ដែលកំពុងបណ្តុះបណ្តាលសម្រាប់គោលដៅខាងមុខ និងខ្លះទៀតជាជម្រើសជាតិ ដែលកំពុងសម្រួចគោលដៅ ឆ្ពោះទៅស្វែងរកមេដាយជូនជាតិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ៕

ប្រភព ៖ Cambodia 2023 , General TEA Banh