iQOO 9T ចេញផ្លូវការ ប្រើឈីបកំពូល SD 8+ Gen 1 និង V1+ តម្លៃ ៦៣៥ដុល្លារ

0
26

ស្មាតហ្វូន iQOO 9T បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងការបំពាក់បន្ទះឈីប​ Snapdragon 8+ Gen 1 ក៏ដូចជាបន្ទះឈីប vivo V1+ display chip ដែលអនុញ្ញាតឲ្យអ្នកទទួលបានបទពិសោធន៍ពិតនៃមុខងារ real-time extreme night vision។

iQOO 9T ប្រើអេក្រង់ទំហំ ៦,៧៨អ៊ីញ E5 AMOLED មានល្បឿន 120Hz refresh rate និងល្បឿន 360 Hz touch sampling rate ហើយក៏មានទ្រនាប់ស្កេនម្រាមដៃក្រោមអេក្រង់ supersonic fingerprint scanner មួយដែរ។

ចំណែកឯផ្នែកខាងក្រោយវិញ វាមានបំពាក់កាមេរ៉ាមេទំហំ 50MP មានមុខងារ ​OIS ជាមួយកាមេរ៉ា Ultrawide 13MP និងកាមេរ៉ា Telephoto 12MP។

ស្មាតហ្វូននេះក៏មានប្រព័ន្ធស្អំម៉ាស៊ីន vapor chamber liquid cooling system ដែលល្អសម្រាប់ការប្រើប្រាស់យូរម៉ោងផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ dual X-Axis linear motor ដែលផ្តល់នូវរំញ័រ haptics និងបទពិសោធន៍លេងហ្គេមដ៏ល្អ​ ព្រមទាំង dual stereo speakers ទៀតផង។

សូមបញ្ជាក់ថា iQOO 9T មានបំពាក់ថ្មទំហំ 4700mAh ដែលគាំទ្រល្បឿនសាក 120W ប្រើខ្សែ និង 50W ដោយឥតប្រើខ្សែ។ វាចំណាយពេលត្រឹមតែ ៨នាទីប៉ុណ្ណោះ អាចសាកថ្មពី ០-៥០% និងសាកដល់ពេញត្រឹម ២០នាទីប៉ុណ្ណ៖។

iQOO 9T នឹងផ្តល់ជម្រើស ២ ពណ៌ ហើយមានតម្លៃចាប់ពី ៦៣៥ដុល្លារ សម្រាប់ម៉ូដែល 8GB/128GB និង ៧០០ដុល្លារ សម្រាប់ម៉ូដែល 12GB/256GB៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena