លេចដំណឹងថា Samsung Galaxy S23 Ultra នឹងប្រើកាមេរ៉ាទំហំ 200MP ជាមួយសេនស័រថ្មី

0
30

ក្រុមហ៊ុន Samsung បានប្រកាសចេញសេនស័រកាមេរ៉ាទំហំ 200MP ចំនួន ២ សម្រាប់ស្មាតហ្វូន ក្នុងរយៈពេល ១០ខែចុងក្រោយ។

ឥឡូវនេះបើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សេនស័រទំហំ 200MP ទី៣ កំពុងមកដល់ ហើយវានឹងត្រូវប្រើលើម៉ូដែល Galaxy S23 Ultra នៅឆ្នាំក្រោយតែម្តង។ ឈ្មោះសេនស័រនោះគឺ ISOCELL HP2 ទោះបីជាការពិត មានឈ្មោះ HP3 រួចទៅហើយក្តី។

គូួររំលឹកឲ្យដឹងដែរថា ISOCELL HP1 គឺជាសេនស័រទំហំ 200MP ដំបូងបង្អស់ ហើយគេរំពឹងថានឹងឃើញវានៅលើស្មាតហ្វូន Motorola នៅខែនេះ។ ចំណែកឯ ISOCELL HP3 វិញ គឺមានទំហំតូចជាង ត្រឹមតែ 1/1.4″ ហើយមានមុខងារ auto-focus លឿនជាង។

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី១ នោះទេ ដែលយើងបានឮដំណឹងពីស្មាតហ្វូន Galaxy S23 Ultra ដែលនឹងមានបំពាក់សេនស័រទំហំ 200MP។ ជាមួយគ្នានោះដែរ របាយការណ៍ផ្សេងទៀតបានបង្ហាញថា វានឹងប្រើកាមេរ៉ា 10x Periscope 10MP ដដែលផងដែរ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena