OnePlus 10T ចេញផ្លូវការ ប្រើឈីប Snapdragon 8+ Gen 1 និងល្បឿនសាកថ្ម 150W

0
7

ក្រុមហ៊ុម OnePlus បានប្រកាសចេញស្មាតហ្វូនកម្លាំងខ្លាំងបំផុតរបស់ខ្លួនថ្មី គឺម៉ូដែល OnePlus 10T ដែលមានបំពាក់បន្ទះឈីបជំនាន់ចុងក្រោយបង្អស់ Snapdragon 8+ Gen 1។

OnePlus 10T បំពាក់បន្ទះអេក្រង់ OLED មានកម្រិតបង្ហាញរូបភាព 1080 x 2412px ដែលគាំទ្រល្បឿនដល់ 120Hz និងពណ៌ 10-bit color ព្រមទាំងមាន HDR10+ ទៀតផង។ ទំហំអេក្រង់របស់វាគឺ ៦,៧អ៊ីញ។

បន្ទះឈីប Snapdragon 8+ Gen 1 របស់វាដំណើរការជាមួយជម្រើស RAM 8GB និង 16GB ព្រមទាំងជម្រើសទំហំផ្ទុក 128GB និង 256GB។ OnePlus ក៏បានបង្អួតអំពីប្រព័ន្ធស្អំម៉ាស៊ីនថ្មី 3D Cooling System ដែលមាន vapor chamber ធំជាងស្មាតហ្វូន OnePlus ណាៗទាំងអស់។

ចំណែកឯប្រព័ន្ធកាមេរ៉ារបស់វាវិញ វាបានបំពាក់កាមេរ៉ាមេ Sony IMX766 sensor ដូចទៅនឹងម៉ូដែល 10 Pro ដែរ ខណៈកាមេរ៉ា Ultrawide មានទំហំ 8MP និង Macro 2MP។ ចំណែកឯកាមេរ៉ាមុខមានទំហំ 16MP។

ស្មាតហ្វូននេះមានបំពាក់ថ្មទំហំ 4800mAh ដែលគាំទ្រល្បឿនសាកដល់ទៅ 150W ឯណោះ។ OnePlus 10T នឹងផ្តល់ជម្រើស ២ ពណ៌ គឺ ខ្មៅ Moonstone Black និង បៃតង Jade Green ហើយដាក់លក់ក្នុងតម្លៃចាប់ពី ៧១០ដុល្លារ សម្រាប់ម៉ូដែល 8GB/128GB ខណៈម៉ូដែល 12GB/256GB មានតម្លៃ ៨១០ដុល្លារ៕

ដោយ ៖​ យ៉ាយ៉ា

ប្រភព ៖ gsmarena