កាលពីល្ងាចថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ តាមរយៈផេកផ្លូវការសម្តេចតេជោ បានថ្លែងថា «កម្ពុជាសូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា » ។
ក្នុងសារនោះក៏បានបញ្ជាក់ដែរថា នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២២ ថ្ងៃនេះ មានឯកឧត្តមនិងលោកជំទាវរដ្ឋមន្រ្តីការបរទេសចំនួន ៧ រូបទៀតបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដូចជា ៖
- H.E Nanaia Mahuta រដ្ឋមន្ត្រីការបរទេសនៃប្រទេសនូវែលហ្សេឡង់
- H.E Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា
- H.E Amanda Anne Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈឹមបូព៌ានៃចក្រភពអង់គ្លេស
- H.E Ali Sabry រដ្ឋមន្រ្តីការបរទេសស្រីលង្កា
- H.E Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន
- H.E Sergei Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី
- H.E Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ។
ហើយនៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀតនឹងមកដល់កម្ពុជានៅថ្ងៃស្អែកជាបន្តបន្ទាប់ ។ ជាចុងក្រោយសម្តេចក៏បាន ជូនពរឯកឧត្តមលោកជំទាវនិងគណៈប្រតិភូទាំងអស់បានសប្បាយរីករាយក្នុងការស្នាក់នៅ និងទទួលបានលទ្ធផលល្អនៅក្នុងកិច្ចប្រជុំ 55th AMM នៅកម្ពុជា ៕