ក្រោយមកតៃវ៉ាន់ផ្អើលពិភពលោក លោកស្រី Pelosi បានបន្តដំណើរទៅដល់កូរ៉េខាងត្បួងហើយ

0
4

ប្រធានសភាអាមេរិក លោកស្រី Pelosi បានធ្វើដំណើរទៅដល់តៃវ៉ាន់កាលពីយប់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២ ក្រោយពីបានចាកចេញពីប្រទេសម៉ាឡេសុី ក្នុងដំណើរទស្សនកិច្ចនៅតំបន់អាសុីបា៉សុីហ្វិក ។

ក្នុងដំណើរនេះផងដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសតំបន់ហាមចេញចូលផ្តាច់មុខចំនួន៦នៅជុំវិញកោះតៃវ៉ាន់ដើម្បីសម្រួលដល់សមយុទ្ធយោធាបាញ់គ្រាប់ពិតចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យដោយតំបន់ខ្លះឆ្លងចូល ក្នុងដែនទឹកដែលរដ្ឋាភិបាលទីក្រុងតៃប៉ិអះអាងថាជារបស់ខ្លួន ។

វត្តមានរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក មកកាន់កោះតៃវ៉ាន់នេះ បានធ្វើឲ្យមានបញ្ហាចម្រូងចម្រាសជាច្រើន ខណ:ចិននឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំព្រមទាំងការសាកល្បងកាំជ្រួចចំនួនបួនថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមានចំពោះការមកដល់នេះ ។

បន្ទាប់ពីបញ្ចប់បេសកម្មនៅតៃវ៉ាន់ ​Flightradar ដែលតាមដានជើងហោះហើរតាមពេលវេលាជាក់ស្តែងបានរាយការណ៍​ថា ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានទៅដល់កូរ៉េខាងត្បូងហើយ ដោយបានចុះចតនៅមូលដ្ឋានទ័ពអាកាសយោធាអាមេរិក Osan ។

មកទល់នឹងពេលនេះ យោធាចិនបន្តបាញ់គ្រាប់មីស៊ីលជាច្រើនប្រភេទ PCL191 (MRLS) ពីកោះ Xiamen ខេត្ត Fujian ចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ក្នុងពេលជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍ថា អ្នកនេសាទតៃវ៉ាន់បានឃើញគ្រាប់មីស៊ីលរបស់ចិន ហោះពីលើដែនអាកាសរបស់តៃវ៉ាន់ ៕

ប្រភព ៖ BBC