រដ្ឋមន្រ្តីការបរទេសឥណ្ឌា ឆ្លៀតពេលចូលទស្សនាតំបន់អង្គរមុននឹងចេញដំណើរទៅប្រជុំអាស៊ាននៅភ្នំពេញ

0
20

ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា និងគណប្រតិភូ បានអញ្ជើញមកដល់ខេត្តសៀមរាបហើយ។ ក្នុងទស្សនកិច្ចរយៈពេលខ្លីក្នុងខេត្តសៀមរាប លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម ពិសេសចូលទស្សនាសាលរបាំ ដែលទើបនឹងជួសជុលរួច ដែលគម្រោងនេះជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងអាជ្ញាធរជាតិអប្សរា ។

ក្រៅពីនេះ ឯកឧត្តមក៏បានទៅទស្សនាប្រាសាទអង្គរវត្ត និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីផងដែរ មុននឹងចាកចេញទៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ។

នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណប្រត្តិភូបានទៅទស្សនា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្នុងនោះក៏មានការចូលរួមអមដំណើរដោយ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងមន្រ្តីជំនាញមួយចំនួនទៀតផងដែរ ៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា Apsara National Authority