Oppo Reno8 Z 5G ប្តូររូបរាងថ្មីបន្តិច តែសមត្ថភាពនៅតែគួរឲ្យចាប់ចិត្ត

0
6

ក្រុមហ៊ុន Oppo បានប្រកាសចេញស្មាតហ្វូនថ្មីមួយម៉ូដែលទៀត សម្រាប់ទីផ្សារប្រទេសថៃ ដោយហៅថា Oppo Reno8 Z 5G ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មី និងមានសមត្ថភាពគួរឲ្យទាក់ទាញ។

ស្មាតហ្វូននេះបំពាក់បន្ទះឈីប Snapdragon 695 ហើយមានជម្រើស RAM 8GB និងទំហំផ្ទុក 128GB។ វាប្រើអេក្រង់ OLED មានទំហំ ៦,៤៣អ៊ីញ មានកម្រិតបង្ហាញរូបភាព Full HD+ និងទ្រនាប់ស្កេនម្រាមដៃក្រោមអេក្រង់ ផងដែរ។

Oppo Reno8 Z 5G បំពាក់កាមេរ៉ាមេទំហំ 64MP ជាមួយកាមេរ៉ា Macro 2MP និងកាមេរ៉ាវាស់ជម្រៅ 2MP។ វាត្រូវបានគេឲ្យរហស្សនាមថា “Portrait Expert” ខណៈកាមេរ៉ាមុខវាមានទំហំ 16MP f/2.4។

សូមបញ្ជាក់ថា ស្មាតហ្វូននេះប្រើថ្មទំហំ 4500mAh ជាមួយនឹងល្បឿនសាកថ្ម 33W ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ ColorOS 12.1 លើ Android 12។

Oppo Reno8 Z 5G ផ្តល់តែជម្រើស ២ ពណ៌ប៉ុណ្ណោះ គឺ ពណ៌ខ្មៅ និងពណ៌ទឹកមាស ហើយមានតម្លៃ ៣៦០ដុល្លារ នៅក្នុងប្រទេសថៃ៕

ដោយ ៖​ យ៉ាយ៉ា

ប្រភព ៖​ gsmarena