ROG Phone 6 Pro ប្រើឈីប Snapdragon 8+ Gen 1 ក្លាយជាស្តេចល្បឿនលើ AnTuTu ប្រចាំខែកក្កដា

0
7

ក្រុមហ៊ុន Qualcomm បានប្រកាសចេញបន្ទះឈីប Snapdragon 8+ Gen 1 ដែលជាការអាប់ដេតពីលើបន្ទះឈីប 8 Gen 1 ហើយស្មាតហ្វូនដែលប្រើឈីបនេះដំបូងបង្អស់ ក៏បានបង្ហាញខ្លួនកាលពីខែកក្កដាកន្លងទៅដែរ។

ថ្មីៗនេះ Antutu ទើបតែបានបង្ហាញឲ្យឃើញនូវស្មាតហ្វូន Android ដែលមានដំណើរការល្អបំផុត (best-performing Android phones) គឺ ROG Phone 6 Pro និង Asus Zenfone 9។

ROG Phone 6 Pro ប្រើ RAM ទំហំដល់ 18GB ហើយមានទំហំផ្ទុក 512GB ដែលទទួលបានពិន្ទុជាង ១,១លានពិន្ទុ ហើយតាមពីក្រោយដោយស្មាតហ្វូន Zenfone 9 និង Red Magic 7។

ជាមួយគ្នានេះដែរ តំណែងស្មាតហ្វូនកម្រិត sub-flagships កំពូល គឺបានទៅលើ OnePlus 10R និង Oppo Reno8 Pro 5G។

ដោយឡែក ចំពោះស្មាតហ្វូនកម្រិត mid-range វិញ​ គឺបានទៅលើស្មាតហ្វូនប្រើឈីប Snapdragon 778G និង 780G តាមពីក្រោយដោយ Dimensity 920៕

ដោយ ៖​ យ៉ាយ៉ា

ប្រភព ៖ gsmarena