LG ចេញថេប្លេត Ultra Tab ថ្មី​ អេក្រង់ ១០អ៊ីញ ប្រើឈីប SD 680 តម្លៃក៏រៀងធូរ ៣០០ដុល្លារស្តើង

0
38

ក្រុមហ៊ុន LG ប្រហែលជាចាកចេញផុតពីអាជីវកម្មស្មាតហ្វូន ប៉ុន្តែក្រុមហ៊ុននេះទើបតែបានបញ្ចេញថេប្លេត Android ថ្មី នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង គឺម៉ូដែល LG Ultra Tab ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 12 ជាមួយនឹងអេក្រង់ទំហំ ១០,៣៥អ៊ីញ IPS LCD ព្រមទាំងបន្ទះឈីប Snapdragon 680។

បន្ទះអេក្រង់ IPS LCD នេះ មានកម្រិតបង្ហាញរូបភាព 2000 x 1200 px និងល្បឿន 60Hz refresh rate។ ក្រៅពីនោះ វាក៏មានបំពាក់កាមេរ៉ាមុខមួយគ្រាប់ទំហំ 5MP និង speakers ចំនួន ៤គ្រាប់ផងដែរ ខណៈកាមេរ៉ាក្រោយវាមានទំហំ 8MP ដែលមានមុខងារ Autofocus។

បន្ថែមពីនេះដែរ ថេប្លេតនេះប្រើ RAM 4GB ហើយមានទំហំផ្ទុក 64GB ដែលអាចញាត់បន្ថែម microSD card ទៀតផង។

សូមបញ្ជាក់ថា LG Ultra Tab នេះមានជម្រើសតែ ១ ពណ៌ប៉ុណ្ណោះ គឺ​ ប្រផេះ Charcoal Gray ជាមួយនឹងតម្លៃ ៣២៥ដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង៕

ដោយ ៖​ យ៉ាយ៉ា

ប្រភព ៖ gsmarena