Sony ប្រកាសចេញកាមេរ៉ាកុនខ្នាតតូច FX30 សមត្ថភាពខ្លាំង តម្លៃត្រឹម ១៨០០ដុល្លារ

0
11

ក្រុមហ៊ុន Sony ទើបតែបានប្រកាសចេញកាមេរ៉ាកុន ដែលមានតម្លៃថោកបំផុត ក្នុងត្រកូល FX Cinema Line របស់ខ្លួន គឺម៉ូដែល FX30 ដោយប្រើសេនស័រ APS-C។

Sony FX30 ប្រើសេនស័រទំហំ 20.1MP ថ្មី ប្រភេទ APS-C EXMOR R CMOS នៅក្នុង Super 35 format ដែលកំពុងមានប្រជាប្រិយភាពខ្លាំង។ សេនស័រនេះមាន dual base ISO 800 និង 2500 ហើយមាន 14+ stop នៃកម្រិត dynamic range ទៀតផង។

កាមេរ៉ាកុនខ្នាតតូចនេះអាចថតវីដេអូកម្រិត 4K ដោយប្រើ supersampled version នៃ 6K sensor ក្នុងកម្រិត 24p, 30p និង 60p ហើយក៏អាចថត 4K 120p ប៉ុន្តែមានកម្រិត crop រូបភាព 1.62x។ វីដេអូរបស់វាអាចថត 10-bit 4:2:2 ក្នុងប្រភេទ H.265 ឬ H.264 បាន ជាមួយនឹង RAW output តាមរយៈ HDMI ទៅកាន់ external Atmos Ninja V+ recorder។

មិនខុសពីម៉ូដែល Cinema Line ផ្សេងទៀតនោះទេ FX30 មាន Log shooting modes តាមរយៈការបើក Cine EI, Cine EI Quick និង Flexible ISO modes សម្រាប់ការថតនៅក្នុង S-Log3។ វាក៏មាន S-Cinetone profile សម្រាប់អ្នកចូលចិត្តពណ៌បែបធម្មជាតិចេញពីកាមេរ៉ាផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា Sony FX30 មានតម្លៃចាប់ពី ១៨០០ដុល្លារ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena