ខេត្តកំពង់ធំ ប្រកាសបិទទ្វារទំនប់ ៣០ កញ្ញា ក្រោយជំនន់ទឹកភ្លៀង បានធូរស្បើយ

0
10

កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២  មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានរៀបចំកម្លាំងទៅលើកទ្វារទឹកបិទ ( ទ្វារទឹកស្វ័យប្រវត្តិ ) នៅទំនប់អាងទឹក៣០កញ្ញា ដើម្បីរក្សាទឹកទុកជួយអន្តរាគមន៍ស្រោចស្រពស្រូវចុងរដូវ និងស្រោចស្រពស្រូវរដូវប្រាំងប្រមាណ ៧០០០ហិកតា ។

ដោយមានការពិនិត្យនិងតាមដានរយៈពេលប្រហែល ១សប្តាហ៍កន្លងមកគ្មានភ្លៀងនៅផ្នែកខាងនិងជំនន់ស្រកចុះយ៉ាងលឿនទើបប្រញាប់នាំកម្លាំងទៅលើកទ្វារទឹកនេះឡើងឲ្យទាន់ពេលវេលា ។ កម្លាំងចូលរួមមាន ៖ មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តចំនួន ០៤នាក់ ឆ្មាំទំនប់ ០២នាក់ រួមជាមួយប្រជាពលរដ្ឋធ្វើស្រែប្រាំងជាច្រើននាក់ ( តាមការអំពាវនាវរបស់មន្ទីរ ) ។សកម្មភាពទាញទ្វារលើកបិទបានប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹកដល់វេលាម៉ោង១០ ទ្វារទាំង០២បានបិទសម្រេចជាស្ថាពរ ដោយប្រើឧបករណ៍ទាញដោយកៅឡាក់ទាញចំនួន០២គ្រឿង កម្លាំង ០៥តោន ៕

 

ប្រភព ៖ ក្រសួងធនធានទឹក