Amazfit Falcon ចេញផ្លូវការ ប្រើឌីហ្សាញ Titanium មាន dual-band GPS និងចុះទឹកបានជម្រៅ ២០០ម៉ែត្រ

0
13

នាឡិកាដៃវៃឆ្លាត Amazfit Falcon បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងរូបរាងបែបរឹងមាំ និងប្រណីត ហើយមានការឌីហ្សាញបែប Aircraft-grade TC4 Titanium Unibody Design និងមានប៊ូតុងបញ្ជាធ្វើពី ទីតាញ៉ូម ទៀតផង។

Amazfit Falcon បានឆ្លងកាត់ការធ្វើតេស្តកម្រិតទាហាន ដើម្បីទទួលបាន MIL-STD 810G certification ហើយក៏មានកម្រិតការពារទឹក 20ATM ដែលអាចចុះទឹកបានជម្រៅដល់ ២០០ម៉ែត្រឯណោះ។

Falcon ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Zepp OS ហើយប្រើអេក្រង់ទំហំ ១,២៨អ៊ីញ ជាប្រភេទ always-on AMOLED touchscreen មានកម្រិតបង្ហាញរូពភាព 416x416px និង pixel density 326ppi ព្រមទាំងកម្រិតពន្លឺដល់ 1000 nits ទៀតផង។ បន្ទះអេក្រង់របស់វាការពារដោយកញ្ចក់ Sapphire Crystal Glass។

លក្ខណៈពិសេសមួយចំនួនទៀតដែលមានបំពាក់លើ Amazfit Falcon គឺ គាំទ្រ satellite positioning systems ចំនួន៦ និង មាន dual-band GPS (L1 និង L5) ហើយក៏គាំទ្រ real-time GPS tracking ទៀតផង។

Amazfit Falcon ក៏មានមុខងារតាមដានសុខភាព និងកីឡាជាច្រើនដែរ ដោយក្នុងនោះរួមមានទាំង មុខងារវាស់ចង្វាក់បេះដូង, មុខងារវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាម, មុខងារតាមដានដំណេក និង មុខងារតាមដានកម្រិតស្ត្រេស ជាដើម។ បន្ថែមពីនេះទៀត វាគាំទ្រមុខងារកៅអីទាំង indoor និង outdoor ដល់ទៅជាង ១៥០មុខ ផងដែរ។

នាឡិកាដៃវៃឆ្លាតនេះមានបំពាក់ថ្មទំហំ 500mAh ដែលអាចប្រើបានដល់ ២សប្តាហ៍ ហើយចំណាយពេល ២ម៉ោងដើម្បីសាកឲ្យពេញ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៥០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena