ត្រឹម ២ ថ្ងៃចុងសប្តាហ៍ ខេត្តព្រះសីហនុ មានអ្នកទេសចរណ៍ជាង ១៣ ម៉ឺននាក់

0
5

កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យនេះ មានចំនួន ១២៥ ០០០ នាក់ ។

យ៉ាងណាមិញ ចំពោះកំណើនភ្ញៀវទេសចរគួរឱ្យកត់សម្គាល់នេះ អាចកើនឡើងក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល ០១ ខែចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និង បរិស្ថានបានយ៉ាងល្អប្រសើរ។

កត្តាទាំងនេះហើយ ដែលជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យចង់ទៅទស្សនាកម្សាន្ត ក្នុងខេត្តព្រះសីហនុ តារារះនាទិសនិរតី ៕

ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ