ក្រសួងធនធានទឹក ប្រកាសពីថ្ងៃនេះដល់ថ្ងៃទី ២៥ ភ្លៀងនឹងចាប់ផ្តើមថមថយ

0
12

កាលពីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម  បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៩-២៥ ខែតុលា ឆ្នាំ ២០២២ ឱ្យបានដឹងថា នៅថ្ងៃទី ១៩-២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី ២០ ឈ្មោះ នេសាទ ( NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយ ឥទ្ធិពលនៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាមនៅថ្ងៃទី ២១ ខែតុលា។ ចាប់ពី ថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កើនឥទ្ធិពលមកលើភាគខាងត្បូងកម្ពុជា ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

– ចាប់ពីថ្ងៃទី ១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិចតួច ។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

– ចាប់ពីថ្ងៃទី ១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះនឹងអាច មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

– អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

ប្រភព ៖ ក្រសួងធនធានទឹក