Tecno ចេញ Spark 9 Pro Sport Edition ឌីហ្សាញដោយក្រុមហ៊ុន BMW

0
7

ស្មាតហ្វូន Tecno Spark 9 Pro បានបង្ហាញខ្លួនកាលពីដើមឆ្នាំកន្លងទៅ ហើយឥឡូវនេះ ក្រុមហ៊ុន Tecno បានចាប់ដៃគូជាមួយ ក្រុមហ៊ុន Designworks ដែលជាផ្នែកមួយនៃក្រុមហ៊ុន BMW Group ដើម្បីបង្កើតស្មាតហ្វូនថ្មី ម៉ូដែល Spark 9 Pro Sport Edition។

Tecno Spark 9 Pro Sport Edition ថ្មីនេះ មានការឌីហ្សាញ “icy crystal talisman” ដែលហាយឡាយ ពណ៌ខៀវ crystalline blue ជាមួយនឹងពណ៌ស snowy white។ វាបំពាក់អេក្រង់ទំហំ ៦,៦អ៊ីញ ជាបន្ទះ IPS LCD មានកម្រិតបង្ហាញរូបភាព FHD+ ហើយប្រើបន្ទះឈីប Helio G85 ជាមួយនឹង RAM 4GB និងទំហំផ្ទុក 128GB ដែលអាចញាត់បន្ថែមបានតាមរយៈ microSD card។

ស្មាតហ្វូននេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ HIOS 8.6 លើ Android 12 ហើយប្រើកាមេរ៉ាមេទំហំ 50MP និងកាមេរ៉ាមុខ ទំហំ 32MP ក៏ដូចជា ថ្មទំហំ 5000mAh ដែលគាំទ្រល្បឿនសាក 18W។

សូមបញ្ជាក់ថា Tecno Spark 9 Pro Sport Edition នឹងមានលក់នៅលើទីផ្សារអាហ្វ្រិក, អាមេរិកឡាទីន និង អាស៊ីអាគ្នេយ៍ ប៉ុន្តែតម្លៃរបស់វាមិនទាន់ត្រូវបង្ហាញឡើយ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena