Apple ចេញ iPad ជំនាន់ទី១០ ថ្មី ប្រើ USB-C, ឈីប A14 និងឌីហ្សាញថ្មី ឯតម្លៃចាប់ពី ៤៤៩ដុល្លារ

0
7

ក្រុមហ៊ុន Apple ទើបតែបានប្រកាសចេញ iPad ជំនាន់ទី១០ ថ្មី ជាមួយនឹងការអាប់ដេតគួរឲ្យចាប់អារម្មណ៍។ វាមានទំហំ ១០,៩អ៊ីញ ជាមួយនឹងកម្រិតបង្ហាញរូបភាព 2360x1640px ជាបន្ទះ IPS LCD ហើយមានកម្រិតពន្លឺដល់ 500 nits និងមានការឌីហ្សាញគែមចំហៀងរាបស្មើ។

iPad ជំនាន់ទី១០ បំពាក់បន្ទះឈីប A14 Bionic មាន 6-core CPU, 4-core GPU និង 16-core Neural Engine។ វាមានជម្រើស ៤ ពណ៌ គឺ ទឹកប្រាក់, ខៀវ, ផ្កាឈូក និង លឿង ហើយមានជម្រើសទំហំផ្ទុក 64GB និង 256GB ក៏ដូចជា ជម្រើស Wi-Fi និង Wi-Fi + 5G ផងដែរ។

iPad ជំនាន់ទី១០ បានងាកមកប្រើរន្ធ USB-C និងគាំទ្រប៊ិច Apple Pencil ជំនាន់ទី១ ទៀតផង។ ក្រៅពីនោះ វាមានបំពាក់កាមេរ៉ាមុខទំហំ 12MP f/2.4 ជាលេន Ultrawide អាចថតបានមុំ ១២២ដឺក្រេ ហើយក៏គាំទ្រមុខងារ Smart HDR 3 និង អាចថតវីដេអូកម្រិត 1080p 60fps។ ចំណែកឯកាមេរ៉ាក្រោយវិញមានទំហំ 12MP f/1.8 AF អាចថតវីដេអូកម្រិត 4K។

Apple ក៏បានបង្កើតក្តារចុច Magic Keyboard Folio សម្រាប់ iPad ជំនាន់ទី១០ ដែលអាចភ្ជាប់តាមរយៈ Smart Connector និង ដែកឆក់។ ក្នុងនោះវាក៏មាន kickstand និង trackpad ជាមួយនឹងតម្លៃ ២៤៩ដុល្លារ។

សូមបញ្ជាក់ថា iPad ជំនាន់ទី១០ ថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤៤៩ដុល្លារ សម្រាប់ម៉ូដែល 64GB Wi-Fi-only៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena