ខេត្តតាកែវ ប្រកាសរៀបចំពិធីបុណ្យអុំទូក នៅទន្លេបាទី

0
7

រដ្ឋបាលខេត្តតាកែវ បានបើកការប្រជុំមួយស្ដីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំបះព្រខែ អកអំបុក ក្រោមការដឹកនាំរបស់ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ កាលពីថ្ងៃព្រហស្បត្តិ៍ ទី ២០ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ។

ពិធីនេះគ្រោងនឹងធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៦ និង ទី ៧ ខែវិច្ឆិកាខាងមុខនេះ ដោយពិធីនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្តជាច្រើនរូប ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ អភិបាល អភិបាលរងក្រុងស្រុក និង មន្រីជំនាញពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ ។

ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តក៏បានមានប្រសាសន៍ដោយធ្វើការណែនាំដល់អ្នកពាក់ព័ន្ធនៅក្នុងគណៈកម្មការ និង អនុគណៈកម្មការខេត្តរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះឱ្យចូលរួមសហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីដែលធ្វើនៅទន្លេបាទី ស្រុកបាទី ក្នុងរយៈពេល ២ ថ្ងៃ ប្រព្រឹត្តទៅដោយរលូន និង ត្រូវតែពង្រឹងសន្តិសុខ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ