អាជ្ញាធរជាតិអប្សរា ជ្រើសរើសបុគ្គលិក ៧រូប ផ្នែកនាយកដ្ឋានសណ្ដាប់ធ្នាប់

0
6

កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានធ្វើការប្រកាស ជ្រើសរើសបុគ្គលិកចំនួន ៧ នាក់ ដើម្បីជំនួសបុគ្គលិកដែលបានលាឈប់ពីការងារ ឱ្យទៅបម្រើការងារនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ។

ដោយឡែក សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា ត្រូវមានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្រ្ត ព័ត៌មានវិទ្យា និង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្របទៅតាមលក្ខខណ្ឌជ្រើសរើសតាមផ្នែកនីមួយៗ ហើយទីកន្លែងទទួលពាក្យគឺនៅនាយកដ្ឋានរដ្ឋបាល និង បុគ្គលិក នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ ៕

  

ប្រភព ៖ អាជ្ញាធរអប្សរា