ក្រសួងទេសចរណ៍ បើកថ្នាក់ភាសាជប៉ុនដំបូង ដោយឥតគិតថ្លៃ

0
8

ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលភាសាជប៉ុនកម្រិតដំបូងដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ។

ក្រសួងបានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលខាងលើនឹងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ តទៅ ដែលប្រិយមិត្តអាចធ្វើការចុះឈ្មោះសិក្សាតាមរយៈអាសយដ្ឋាន គេហទំព័រដូចក្នុងលិខិតខាងក្រោម។

គួរឱ្យដឹងផងដែរថា វគ្គបណ្ដុះបណ្ដាលខាងលើ ត្រូវបានបង្កើតឡើងដើម្បីចូលរួមជំរុញ និង លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្ដល់នូវជំនាញភាសាជប៉ុនដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និង សាធារណជន ដែលមានបំណងអភិវឌ្ឍន៍សមត្ថភាពលើជំនាញភាសាជប៉ុនសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង ការធ្វើដំណើរ ៕

 ប្រភព ៖ ក្រសួងទេសចរណ៍