ឯកឧត្តម ថោង ខុន នាំគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ពិនិត្យជំងឺជូនពលរដ្ឋ ស្រុកបារាយណ៍ និងតាំងគោក

0
6

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្រុមវេជ្ជបណ្ឌិតតាំវៀតស្ម័គ្រចិត្តវៀតណាមចំនួន ១២០នាក់ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ០១ពាន់នាក់ (ស្រុកបារាយណ៍ ៦០០នាក់ និងស្រុកតាំងគោក ៤០០នាក់) តាមរយៈកិច្ចសម្របសម្រួលរវាងក្រសួងទេសចរណ៍ ជាមួយក្រុមហ៊ុនទេសចរណ៍វៀតណាម Vietravel និង IH Travel ។

ប្រភេទជំងឺដែលត្រូវពិនិត្យ និងព្យាបាល រួមមាន៖ ជំងឺពាក់ព័ន្ធប្រព័ន្ធរំលាយអាហារ, ផ្លូវដង្ហើម, បេះដូង, សរសៃឈាម, សាច់ដុំ និងគ្រោងឆ្អឹង, ផលប៉ះពាល់ដល់សុខភាពដែលបណ្តាលមកពីជំងឺកូវីដ-១៩, ពិនិត្យអ៊ុលត្រាសោន, អេកូសាស្រ្ត និងសម្ពព ។

ក្រៅពីការពិនិត្យក្រុមគ្រូពេទ្យវៀតណាមបាននាំយកនូវអំណោយ និងថ្នាំពេទ្យចំនួន ១ពាន់កញ្ចប់ ចែកជូនប្រជាពលរដ្ឋ ដែលគិតជាថវិកាអស់ប្រមាណ ៤មុឺនដុល្លារ។ ជាមួយគ្នានេះ ក្រុមការងារវៀតណាមបានរៀបចំធ្វើម្ហូបអាហារជូនប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង មានដូចជា បបរមាន់ ពោតលីង ប្រហិតបំពង សាច់មាន់បំពង និងនំផងដែរ ។

គួរកត់សំគាល់ ក្រុមគ្រូពេទ្យតាំវៀតស្ម័គ្រចិត្តវៀតណាមបានមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនកម្ពុជាបានចំនួន ៨លើករួចមកហើយ ក្នុងនោះ ស្រុកបារាយណ៍ និងស្រុកតាំងគោក បានចំនួន ២លើក (បូកទាំងលើកនេះ) ។

គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យវៀតណាមបានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាសរុបបានជាង ២ម៉ីននាក់ រួចមកហើយ ៕

ប្រភព ៖