ស្មាតហ្វូន Flip អេក្រង់ដំបូងបង្អស់របស់ Oppo នឹងបំពាក់ថ្មធំ ព្រមទាំងកាមេរ៉ា 50MP

0
9

ក្រុមហ៊ុន Oppo បានប្រកាសចេញស្មាតហ្វូន Find N កាលពីឆ្នាំមុន ដើម្បីប្រជែងជាមួយនឹង Galaxy Fold និង Mix Fold ហើយឥឡូវនេះវាកំពុងតែធ្វើការទៅលើស្មាតហ្វូនបត់អេក្រង់មួយទៀត ដែលជាប្រភេទ Flip។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វានឹងមានអេក្រង់ទំហំ ៦,៨អ៊ីញ នៅខាងក្នុង ហើយក៏មានអេក្រង់ខាងក្រៅមួយទៀតដែរ ទំហំ ៣,២៦អ៊ីញ។

បន្ទះអេក្រង់ទាំង ២ នោះ នឹងជាប្រភេទ OLED ខណៈប្រពភដដែលអះអាងថា Oppo Flip នឹងបំពាក់ថ្មធំទំហំ 4300mAh។

Samsung Galaxy Z Flip 4

មិនតែប៉ុណ្ណោះ គេរំពឹងថា នឹងទទួលបានកាមេរ៉ាមុខទំហំ 32MP ជាសេនស័រ Sony IMX709 ក៏ដូចជា កាមេរ៉ាមេទំហំ 50MP ជាសេនស័រ Sony IMX766 ហើយក៏មានកាមេរ៉ា Ultrawide 8MP ជាសេនស័រ Sony IMX355 ផងដែរ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena