Honor Play 40 Plus 5G ប្រើថ្មទំហំ 6000mAh តម្លៃត្រឹម ១៦៥ដុល្លារ ចេញជាផ្លូវការ

0
8

ក្រុមហ៊ុន Honor បានប្រកាសចេញស្មាតហ្វូនម៉ូដែលថ្មី គឺ Play 40 Plus 5G ដែលមានបំពាក់បន្ទះឈីប Dimensity 700 chipset, កាមេរ៉ាភ្លោះ 50MP និងថ្មធំ 6000mAh។

Play 40 Plus ប្រើអេក្រង់ទំហំ ៦,៧៤អ៊ីញ ជាបន្ទះ LCD មានកម្រិតបង្ហាញរូបភាព 720p និងល្បឿន 90Hz refresh rate។ វាមានឆកដំណក់ទឹកតូចមួយសម្រាប់កាមេរ៉ាមុខទំហំ 5MP ប៉ុន្តែគ្មានទ្រនាប់ស្កេនម្រាមដៃក្រោមអេក្រង់នោះទេ ដូច្នេះវាបានដាក់នៅលើប៊ូតុង Power ជំនួសវិញ។

ស្មាតហ្វូននេះបំពាក់កាមេរ៉ាវាស់ជម្រៅទំហំ 2MP និង កាមេរ៉ាមេទំហំ 50MP។ វាប្រើថ្មទំហំធំដល់ 6000mAh ដែលគាំទ្រល្បឿនសាក 22.5W ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Magic UI 6.1 លើ Android 12។

សូមបញ្ជាក់ថា Honor Play 40 Plus 5G មានបំពាក់ RAM 6GB និង 8GB ហើយផ្តល់ជម្រើសទំហំផ្ទុក 128GB និង 256GB ព្រមទាំងជម្រើស ៤ ពណ៌ គឺ ស្វាយ, ទឹកប្រាក់, ខៀវ និង ខៅ ជាមួយនឹងតម្លៃចាប់ពី ១៦៥ដុល្លារ (6GB/128GB), ១៩៥ដុល្លារ (8GB/128GB) និង ២២០ដុល្លារ (8GB/256GB)៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena