លេចចេញរូបរាង iPhone SE 4 ឌីហ្សាញដូច XR ប៉ុន្តែទំនើបប្រើ RAM និងថ្មធំជាងមុន

0
10

មួយរយៈពេលចុងក្រោយនេះ មានការជជែកវែកញែកគ្នាជាច្រើនអំពី iPhone SE ជំនាន់ថ្មី ដែលនឹងផលិតផ្អែកតាមម៉ូដែល iPhone XR។

ថ្មីៗនេះ រូបភាព Render នៃ iPhone SE 4 ក៏បានលេចចេញមក ដែលបង្ហាញឲ្យឃើញនូវការរចនារូបរាងរបស់វាតែម្តង។

ចំពោះ iPhone SE 4 នេះ នៅតែរក្សាក្បាលឆកដដែល ប៉ុន្តែគ្មានទ្រនាប់ស្កេនម្រាមដៃ និង ប៊ូតុង Home Key នោះទេ។ អ្វីដែលពិសេសនោះ គឺវាទំនងជាផ្តល់ជម្រើសពណ៌ថ្មី Midnight, Starlight និង Product(RED)។

លើសពីនេះទៅទៀត អ្វីដែលជាការអាប់ដេតធំបំផុតសម្រាប់ iPhone SE 4 គឺ ការបំពាក់បន្ទះឈីប A15 ដែលផ្តល់នូវដំណើរការលឿន និងសន្សំសំចៃថាមពលថ្ម ផងដែរ។

ក្រៅពីនោះទៅទៀត​ យើងទំនងជាបានឃើញនូវការបំពាក់ទំហំ RAM និង ថ្មធំជាងមុន ក៏ដូចជា ល្បឿនសាកថ្មលឿនជាងមុន ទៀតផង។ យ៉ាងណាមិញ iPhone SE 4 ទំនងជានៅតែបន្តប្រើរន្ធសាកថ្ម Lightning ដដែល៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena