Honor X6 ប្រើកាមេរ៉ា 50MP ថ្ម 5000mAh តម្លៃត្រឹម ១៥០ដុល្លារ ចេញជាផ្លូវការ

0
9

ស្មាតហ្វូន Honor X6 បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារចក្រភពអង់គ្លេស ជាមួយនឹងការបំពាក់ថ្មធំ និង កាមេរ៉ា 50MP ជាមួយនឹងតម្លៃត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ។

Honor X6 ប្រើអេក្រង់ទំហំ ៦,៥អ៊ីញ ជាបន្ទះ LCD មានកម្រិតបង្ហាញរូបភាព 720p និងក្បាលឆកតូចមួយសម្រាប់កាមេរ៉ាមុខ 5MP f/2.2។ ចំណែកឯផ្នែកខាងក្រោយវិញ វាមានបំពាក់កាមេរ៉ាមេ 50MP ជាមួយនឹងមុខងារ PDAF និងកម្រិត f/1.8 aperture អមដោយកាមេរ៉ា Macro 2MP និង Portraits 2MP ផងដែរ។

ក្រៅពីនោះ វាក៏មានបំពាក់ថ្មទំហំ 5000mAh ដែលគាំទ្រល្បឿនសាក 10W តាមរយៈរន្ធ USB-C ហើយក៏មាន Bluetooth 5.1, Wi-Fi 802.11 a/b/g/n/ac, និងរន្ធដោតកាស 3.5 mm ក៏ដូចជាទ្រនាប់ស្កេនម្រាមដៃនៅផ្នែកចំហៀង លើប៊ូតុង Power ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Magic UI 6 លើ Android 12។

សូមបញ្ជាក់ថា Honor X6 មានតែជម្រើស RAM 4GB និងទំហំផ្ទុក 64GB ប៉ុណ្ណោះ ជាមួយនឹងជម្រើស ២​ពណ៌ គឺ ខ្មៅ Midnight Black និង ខៀវ Ocean Blue៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena