កម្ពុជាប្រឹងទប់តម្លៃប្រេងសាំង ឱ្យទាបជាងទីផ្សារ ដល់ដំណាច់ខែតុលានេះ

0
12

នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ប្រេង​សាំង​ធម្មតា​នឹង​លក់​ក្នុង​តម្លៃ​ ៤,២៥០៛/លីត្រ រី​ឯ​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៥,២០០៛/លីត្រ សម្រាប់​​រយៈ​ពេល​កំឡុង​ពេល​ ១០ថ្ងៃ​​ខាង​មុខ​នេះ​ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា​ ​ ឆ្នាំ​២០២២ ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ស្ដី​ពី​ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​ក្នុង​ថ្ងៃ​នេះ​

តាម​ពិត​ទៅ​បើ​ផ្អែក​តាម​ទីផ្សារ​អន្តរជាតិ​សម្រាប់​តម្លៃ​ប្រេង​ឥន្ធនៈ​កំឡុង​១០ថ្ងៃ​​ខាង​មុខ​ ប្រេង​សាំង​ធម្មតា​ត្រូវ​​លក់​ក្នុង​តម្លៃ​ ៤,៥១៩៛/លីត្រ រី​ឯ​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៥,៤៦៩៛/លីត្រ ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​បាន​លក់​ក្រោម​ទី​ផ្សារ​អន្តរជាតិ​នេះ​ គឺ​ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​ ក៏​ដូច​ជា​ការ​ចូល​រួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥន្ធនៈ​ផង​ដែរ​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​បង​ប្អូន​កម្ពុជា​យើង​ទាំង​អស់​គ្នា​ ។

គួរ​បញ្ជាក់​ផង​ដែរ​ បើ​ប្រៀប​ធៀប​នឹង​តម្លៃ​កាល​ពី​កំឡុង​១០ថ្ងៃ​​មុន​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០២២កន្លង​ទៅ​ សាំង​ធម្មតា​គឺ​លក់​ក្នុង​តម្លៃ​ ៤,២៥០៛/លីត្រ រី​ឯ​ ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៥,១៥០៛/លីត្រ នៅ​ទូទាំង​ប្រទេស​កម្ពុជា ៕

ប្រភព ៖ ក្រសួងពាណិជ្ជកម្ម