ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី ១ វិច្ឆិកា ភ្លៀងនឹងត្រលប់មកវិញ ទូទាំងប្រទេសកម្ពុជា

0
4

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ឱ្យបានដឹងថាទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជា ប្រសព្វនឹងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះខ្យល់ក៏បានប្តូរទិសជាបណ្តើរៗ ។ លក្ខណ:បែបនេះនឹងធ្វើឱ្យ ៖

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

– បណ្តាខេត្ត-រាជធានី ផ្នែកខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះផ្នែកខ្លះអាច មានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្គរ រន្ទះ។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ៕

 ប្រភព ៖ ក្រសួងធនធានទឹក