អាជ្ញាធរអប្សរា ជួសជុលច្រាំងកសិន្ធុអង្គរវត្ត ប៉ែកខាងត្បូង ប្រវែង ២៥ ម៉ែត្រ

0
12

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងចាប់ផ្តើមគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាល ប្រវែងសរុប២៥ម៉ែត្របន្ថែមទៀត ខណៈដែលស្ថានភាពទីតាំងមានសភាពទ្រុឌទ្រោម និងស្រុតខ្លាំង ។

មន្រ្តីបច្ចេកទេសផ្នែកអភិរក្ស និងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាល លើកឡើងថា នេះជាគម្រោងដំណាក់កាលទី៣ ដែលបានចាប់ផ្តើមពីខែ សីហាមក។ ការងារទាំងនេះគឺផ្តោតលើការពង្រឹងគ្រឹះ និងចំណុចដែលមានហានិភ័យខ្លាំងនូវច្រាំងកសិន្ធុដោយសារស្ថានភាពមានការស្រុតខ្លាំង ។

ចំពោះដំណើរការជួសជុល អ្នកស្រី ស៊ឹម ដានី ពន្យល់ថា ក្រុមការងារកំពុងរើថ្មរំកិលទៅទីតាំងផ្សេង ដើម្បីងាយស្រួលជួសជុល និងរៀបចំបុកបង្ហាប់ដីឱ្យមានសភាពរឹងមាំនៅផ្នែកគ្រឹះ មុននឹងរៀបចំដំឡើងថ្មឡើងវិញ ។

អ្នកជំនាញពន្យល់ថា ស្ថានភាពច្រាំងកសិន្ធុនេះមានសភាពស្រុតខ្លាំង ដោយសារបេតុងដែលប្រើនៅជំនាន់បារាំងនាអំឡុងឆ្នាំ ១៩៦២ អស់គុណភាព ដូច្នេះតម្រូវឱ្យរើចេញ និងជំនួសដោយបាយអរដែលជាបច្ចេកទេសបុរាណវិញ ៕

ប្រភព ៖ អាជ្ញាធរអប្សរា