ឆាប់ៗនេះ កម្ពុជា នឹងសាងសង់ផ្លូវល្បឿនលឿនមួយទៀត ភ្ជាប់ទៅដល់ព្រំដែនវៀតណាម

0
6

កាលពីពេលថ្មីៗនេះ នៅទីស្ដីការក្រសួងសាធារណៈការ និង ដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត បានអញ្ជើញដឹកនាំគណៈកម្មការប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌ និងកំពុងពិនិត្យជំរុញការចរចា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ៕

 

ប្រភព ៖ ក្រសួងសាធារណៈការ