iQOO Neo7 ប្រើឈីប Dimensity 9000+ អេក្រង់ធំ 120Hz និងសាកថ្មលឿន 120W

0
11

iQOO Neo7 ដែលជាស្មាតហ្វូនហ្គេមកម្រិតថវិកាដ៏ល្អមួយ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងទីផ្សារប្រទេសចិន។ វាបំពាក់បន្ទះឈីប MediaTek Dimensity 9000+ ជាមួយនឹងអេក្រង់ 120Hz AMOLED និងល្បឿនសាកថ្ម 120W ខណៈកាមេរ៉ាមេរបស់វាមានទំហំ 50MP ដែលមានមុខងារទប់លំនឹង OIS ផងដែរ។

ស្មាតហ្វូននេះប្រើអេក្រង់ទំហំ ៦,៧៨អ៊ីញ ជាបន្ទះ AMOLED មានកម្រិតបង្ហាញរូបភាព FHD+ និងល្បឿន 120Hz ព្រមទាំងល្បឿន 360Hz touch sampling rate ហើយគាំទ្រ HDR 10+ និងកម្រិតពន្លឺដល់ 1500 nits ទៀតផង។

បន្ទះអេក្រង់របស់វាដើរដោយបន្ទះឈីប Pro+ Display Chip ដាច់ដោយឡែកផ្សេង ដើម្បីជួយសម្រួលបន្ទុកនៃបន្ទះឈីប Dimensity 9000+ SoC របស់វា។

iQOO Neo7 បំពាក់កាមេរ៉ាមេទំហំ 50MP មានមុខងារទប់លំនឹង OIS ជាមួយកាមេរ៉ា Ultrawide 8MP និង កាមេរ៉ា Macro 2MP។ វារត់ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 13 ជាមួយ OriginOS Ocean ហើយប្រើថ្មទំហំ 5000 mAh ដែលគាំទ្រល្បឿនសាកដល់ 120W ដោយសាកពី ០-៥០% ប្រើពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា iQOO Neo7 មានជម្រើសពណ៌ខ្មៅ, ទឹកក្រូច និង ខៀវ ហើយមានតម្លៃចាប់ពី ៣៧៥ដុល្លារ សម្រាប់ម៉ូដែល 8GB/128GB និង ៤៥៥ដុល្លារ សម្រាប់ម៉ូដែល 12GB/512GB៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena