ស្ងាត់ៗ Samsung ចេញ Galaxy A04e ដែលមានតម្លៃធូរថ្លៃបំផុត ក្នុងត្រកូល A04

0
8

ស្របពេលដែលគេកំពុងតែចាប់អារម្មណ៍ទៅលើស្មាតហ្វូនប្រភេទ high-end និង flagship នៃត្រកូល Galaxy S ស្រាប់តែក្រុមហ៊ុន Samsung បញ្ចេញស្មាយហ្វូនកម្រិតធូរថ្លៃបំផុតថ្មី ហៅថា A04e។

Samsung Galaxy A04e ប្រើអេក្រង់ទំហំ ៦,៥អ៊ីញ មានកម្រិតបង្ហាញរូបភាព HD+ ជាបន្ទះ PLS LCD ហើយមានបំពាក់កាមេរ៉ាក្រោយ 13MP ជាមួយកាមេរ៉ាវាស់ជម្រៅ 2MP ខណៈកាមេរ៉ាមុខមានទំហំ 5MP។

ស្មាតហ្វូននេះបំពាក់បន្ទះឈីបMediaTek Helio G35 ជាមួយនឹងជម្រើស RAM 3GB និង 4GB ហើយមានជម្រើសទំហំផ្ទុក 32GB, 64GB និង 128GB ដែលអាចញាត់បន្ថែម microSD card បាន។ វាគាំទ្រ LTE ហើយបំពាក់ថ្មទំហំ 5000 mAh។

Galaxy A04e រត់ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 12 ជាមួយ One UI Core 4.1។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Samsung មិនទាន់បានបង្ហាញពីតម្លៃលក់ផ្លូវការរបស់វាឡើយ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena