ZTE Axon 40 SE ប្រើអេក្រង់ ៦,៦៧អ៊ីញ AMOLED និងកាមេរ៉ា 50MP តម្លៃត្រឹម ៣០០ដុល្លារ

0
8

ក្រុមហ៊ុន ZTE បានបញ្ចេញស្មាតហ្វូនកម្រិតថវិកាថ្មីមួយទៀតក្នុងត្រកូល Axon គឺ ZTE Axon 40 SE។ វារត់ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 12 ជាមួយនឹងអេក្រង់ទំហំ ៦,៦៧អ៊ីញ ជាបន្ទះ AMOLED និងកម្រិតបង្ហាញរូបភាព FHD+ និងល្បឿន 60Hz refresh rate។

វាមានបំពាក់កាមេរ៉ាមេទំហំ 50MP ជាមួយកាមេរ៉ា Macro 5MP និងកាមេរ៉ាវាស់ជម្រៅ 2MP ខណៈកាមេរ៉ាមុខមានទំហំ 8MP។

ស្មាតហ្វូននេះបំពាក់បន្ទះឈីប Unisoc T618 ជាមួយ RAM 4GB និងទំហំផ្ទុក 128GB ដែលអាចញាត់បន្ថែម microSD card បាន។ វាបំពាក់ថ្មទំហំ 4500mAh ដែលគាំទ្រល្បឿនសាក 22.5W ហើយក៏មានទ្រនាប់ស្កេនម្រាមដៃនៅលើប៊ូតុង Power ព្រមទាំងរន្ធដោតកាស 3.5mm ទៀតផង។

សូមបញ្ជាក់ថា ZTE Axon 40 SE មានតែ ២ ពណ៌ប៉ុណ្ណោះ គឺ ខ្មៅ និង ខៀវ ហើយមានតម្លៃ ៣០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖​ gsmarena