OnePlus Nord N300 ប្រើឈីប Dimensity 810 កាមេរ៉ា 48MP ថ្មធំ 5000mAh តម្លៃត្រឹម ២៣០ដុល្លារ

0
9

ស្មាតហ្វូន OnePlus ដំបូងបង្អស់ដែលដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងបន្ទះឈីប MediaTek ឥឡូវនេះបានក្លាយជាការពិតហើយ គឺម៉ូដែល Nord N300 5G។

Nord N300 5G ប្រើអេក្រង់ទំហំ ៦,៥៦អ៊ីញ ជាបន្ទះ IPS LCD មានកម្រិតបង្ហាញរូបភាព HD+ និងល្បឿន 90Hz refresh rate។ វាមានក្បាលឆកដំណក់ទឹកសម្រាប់កាមេរ៉ាមុខទំហំ 8MP ខណៈកាមេរ៉ាមេរបស់វាមានទំហំ 48MP ជាមួយកាមេរ៉ាវាស់ជម្រៅ 2MP។

ក្រៅពីនោះ វាមានបំពាក់ថ្មទំហំ 5000mAh ដែលគាំទ្រល្បឿនសាក 33W និងទ្រនាប់ស្កេនម្រាមដៃនៅលើប៊ូតុង Power ហើយរត់ដោយប្រព័ន្ធប្រតិបត្តិការណ៍ Oxygen OS based លើ Android 13។

សូមបញ្ជាក់ថា OnePlus Nord N300 មានតែ ១ពណ៌ប៉ុណ្ណោះ គឺ Midnight Jade ជាមួយជម្រើស RAM 4GB និងទំហំផ្ទុក 64GB ហើយមានតម្លៃ ២៣០ដុល្លារ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena