កម្មការនាយោជិត ត្រូវអនុញ្ញាតិឱ្យឈប់សម្រាកមានប្រាក់ឈ្មួលទាំងអស់ ក្នុងឱកាសបុណ្យអុំទូក ៣ ថ្ងៃពេញ

0
6

ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការអនុវត្តការ​ឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២២ ខាងមុខនេះ ។

តាមរយៈការប្រកាស កម្មករនិយោជិតទាំងអស់ នឹងបានឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខ ក្នុងរយៈពេល ០៣ ថ្ងៃ គឺនៅថ្ងៃទី ០៧ ទី ០៨ និង ​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២។

តាមការបញ្ជាក់របស់ក្រសួងការងារ ក៏បានឱ្យដឹងផងដែរថា ចំពោះគ្រឹះស្ថាន សហគ្រាស ទាំងឡាយណា ដែលមានចរិតលក្ខណៈសកលមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកក្នុងថ្ងៃតែមួយនាំឱ្យខូចខាតប្រយោជន៍ក្រុមហ៊ុន សហគ្រាស នោះម្ចាស់រោងចក្រសហគ្រាស អាចស្នើឱ្យកម្មករ និយោជិតឈប់សម្រាកផ្លាស់ប្ដូរវេនគ្នា ៕

  

ប្រភព ៖ ក្រសួងការងារ