បេក្ខភាពកម្ពុជា បន្តឈរឈ្មោះជាប្រធានដឹកនាំបាល់ទាត់អាស៊ានសម្រាប់អាណត្តិក្រោយបន្ត ដល់ឆ្នាំ ២០២៦

0
10

ឧត្តមនាយឧត្តមសេនីយ៍ ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានបន្តដាក់ឈ្មោះឈរជាបេក្ខភាពប្រធានសហព័ន្ធបាល់ទាត់ប្រចាំតំបន់ដែលមាន ១២ប្រទេសមួយនេះសារជាថ្មី សម្រាប់អាណត្តិឆ្នាំ២០២២-២០២៦ ។

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) អនុលោមតាមលក្ខន្តិកៈ AFF មាត្រា៣១ បានបញ្ជាក់ពីបញ្ជីឈ្មោះចុងក្រោយនៃបេក្ខជនដែលមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោត AFF សម្រាប់អាណត្តិឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Congress) ។

ក្នុងនោះផងដែរ បុរសជនជាតិខ្មែរដំបូងគេដែលបានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន កាលពីឆ្នាំ២០១៩ ឯកឧត្តម ខៀវ សាម៉េត បានបន្តដាក់បេក្ខភាពឈរឈ្មោះជាប្រធានជាថ្មី ហើយដែលត្រូវបានដឹងថាឈរឈ្មោះតែម្នាក់ឯងថែមទៀតផង ។

ក្រៅពីតំណែងធំខាងលើ ក៏មានការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា, សមាជិកក្រុមប្រឹក្សាស្រ្តី ហើយគួរឱ្យកត់សម្គាល់ផងដែរនោះ កញ្ញា ម៉ៅ សាវីន ដែលជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏មានឈ្មោះឈរជាបេក្ខភាពផងដែរ ៕

ប្រភព ៖ AFF