ច្បាស់ការណ៍ហើយ ! ផូស៊ីល ដែលរកឃើញនៅខេត្តកោះកុង គឺជាឆ្អឹងដាយណូស័រ ប្រាកដមែន

0
11

នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នេះ តាមរយៈឯកឧត្តម សាយ សំអាល់ បានបង្ហោះរូបភាពឆ្អឹងដ៏ធំមួយ ព្រមទាំងបញ្ជាក់ថា គឺជាឆ្អឹងសត្វដាយណូស័រដំបូងដែលរកឃើញនៅស្រុកខ្មែរ ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ផូស៊ីលឆ្អឹងសត្វដែលត្រូវបានរកឃើញនៅខេត្តកោះកុង គឺជាផូស៊ីលឆ្អឹងសត្វដាយណូស័រ​ បន្ទាប់ពីមានការពិនិត្យ និងបញ្ជាក់ដោយមន្ត្រីជំនាញ។ លោក នេត្រ ភក្ត្រា រំពឹងថា ការរកឃើញផូស៊ីលឆ្អឹងសត្វដាយណូស័រនេះ នឺងទាក់ទាញពលរដ្ឋទៅទស្សានាកន្លែងរកឃើញផូស៊ីលនេះ ដែលជាតំបន់មានផូស៊ីលឆ្អឹងសត្វដាយណូស័រ ។

គួរជម្រាបជូនថា ផូស៊ីលឆ្អឹងសត្វដាយណូស័រ ត្រូវបានរកឃើញដោយអ្នកជំនាញក្រសួងបរិស្ថាន នៅ កោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឆ្អឹងនេះមានទំហំធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី ៕

ប្រភព ៖ សាយ សំអាល់