Samsung ចេញមុខងារថ្មី “Maintenance Mode” លែងខ្លាចបាត់ទិន្នន័យ ពេលយកទូរសព្ទចូលជាង

0
13

Samsung ទើបបញ្ចេញមុខងារ Maintenance Mode ដែលល្អសម្រាប់ម្ចាស់ទូរសព្ទពេលយកទូរសព្ទទៅជួសជុល នោះអ្នកជួសជុលនឹងមិនអាចចូលទៅប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបានឡើយ រួមទាំងរូបថត/វីដេអូ សារ និងគណនីជាដើម។

មុខងារនេះទើបដាក់ឱ្យប្រើសម្រាប់អ្នកទើអាប់ឌែត OS ឡើង One UI 5 លើ Android 13 ដែលបច្ចុប្បន្នអាចប្រើបានលើម៉ូឌែល Galaxy S21 និង S22 ជាមុន។

Maintenance Mode មានទីតាំងនៅក្នុង កម្មវិធី Settings > Battery and device care។ របៀបប្រើ អ្នកគ្រាន់តែបើកមុខងារនេះ បន្ទាប់មក Reboot/Restart ក្រោយបើកវិញ នោះទិន្នន័យនឹងត្រូវបានការពារ។

ដោយឡែកពេលបិទមុខងារនេះវិញ អំឡុងពេលជួសជុលជាងបានតម្លើងអ្វីខ្លះ ទាញយកទិន្នន័យចូលអ្វីខ្លះ និងការកំណត់ Settings ផ្សេងៗ នឹងត្រូវបានលុបចោលដោយប្រព័ន្ធ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena