ម្តងនេះច្បាស់ហើយ! Apple នឹងប្រើរន្ធ USB-C លើ iPhone 15 ព្រោះហេតុផលមួយនេះ!

0
10

អនុប្រធានផ្នែកទីផ្សារទូទាំងពិភពលោករបស់ក្រុមហ៊ុន Apple លោក Greg Joswiak បាននិយាយថាក្រុមហ៊ុន Apple នឹងផ្លាស់ប្តូររន្ធសាកទៅ USB-C សម្រាប់ iPhone និងឧបករណ៍ដទៃទៀត ដើម្បីអនុលោមតាមច្បាប់ថ្មីរបស់សហភាពអឺរ៉ុប។

នេះបើយោងទៅតាមការថ្លែងរបស់លោកក្នុងព្រឹត្តិការណ៍ Tech Live របស់កាសែត Wall Street Journal។

ត្បិតថាមិនទាន់បង្ហើបពី iPhone មួយណាត្រូវប្រើរន្ធ USB-C ប៉ុន្ដែបើយោងតាម ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ស្តង់ដារឧបករណ៍សាកថ្មគ្រប់ស្មាតហ្វូន និងគ្រប់ឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទនៅ ចុងឆ្នាំ២០២៤ តម្រូវឱ្យប្ដូរទៅជារន្ធសាក USB C ទាំងអស់ ម៉្លេះហើយហេតុផលនេះ បូករួមទាំងអ្នកវិភាគជាច្រើនកន្លងមក គេមើលឃើញថា USB-C នឹងត្រូវបំពាក់លើ iPhone 15 ត្បិតអី Apple កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងហើយ។

គួរបញ្ជាក់ថា USB-C ជាផ្លូវមួយដ៏ទូលាយសម្រាប់អ្នកប្រើ ព្រោះផលិតផលជាច្រើនបច្ចុប្បន្នកំពុងប្រើប្រាស់រន្ធនេះស្រាប់ ម្យ៉ាងវាក៏ជាមធ្យោបាយប្រសើរដែលអាចសាកបញ្ចូលថ្មបានលឿន និងបញ្ជូនទិន្នន័យបានរហ័សជាងរន្ធ Lightning ដែល Apple ដាក់ឱ្យប្រើតាំងពី ១០ឆ្នាំមុន លើ iPhone 5 មកម៉្លេះ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ macrumors