កាន់តែងាយហើយ! បើទិញចំ AirPods ក្លែងក្លាយ iOS 16 អាចចាប់ដឹងបានភ្លាមៗ!

0
9

iOS 16 អាចប្រាប់អ្នកប្រើប្រាស់បានភ្លាមៗថា កាស AirPods កំពុងភ្ជាប់ទៅកាន់ iPhone ឬ iPad ថាជារបស់ក្លែងក្លាយ ប៉ុន្ដែនៅតែអាចភ្ជាប់ប្រើប្រាស់បាន ដោយឡែកវានឹងមានជម្រើសផ្ដាច់ការភ្ជាប់វិញ និងបើកទៅកាន់គេហទំព័រ Apple ផងដែរ ដើម្បីស្វែងយល់បន្ថែមពីរបស់ក្លែងក្លាយ និងរបស់ពិត។

នេះបើយោងទៅតាម របាយការណ៍ដែលបានពី ប្រភពកូដរបស់ iOS 16 ជំនាន់ beta ដែល Apple ទើបដាក់ឱ្យប្រើថ្មីៗនេះ។

គួរបញ្ជាក់ថា កន្លងមកព្រោះតែភាពពេញនិយមរបស់ AirPods មានផលិតផលក្លែងក្លាយជាច្រើនព្យាយាមផលិតចែកចាយលើទីផ្សារ ជាក់ស្ដែងរបាយការណ៍ ឆ្នាំ២០២១ កន្លងមក នៅព្រំដែនរបស់អាមេរិចបានរឹបអូស កាស AirPods ក្លែងក្លាយប្រមាណ ២៦ម៉ឺន ដែលស្មើទឹកប្រាក់ប្រមាណ ៦២.២លានដុល្លារ ឯណោះ។

គួរដឹងបន្ថែមថា កាស AirPods ក្លែងក្លាយពិបាកសម្គាល់ដឹងណាស់ ព្រោះពេលខ្លះ វាក៏ប្រើលេខសម្គាល់ ឬ serial numbers ដូចទៅនឹងរបស់ពិត និងខ្លះទៀតថែមទាំងមានមុខងារទប់សំឡេងរំខាន active noise cancellation ដូចផលិតពិតផងដែរ៕

ដោយ ៖ យ៉ាយ៉ា