Nothing Ear (stick) កាសឥតខ្សែ វិចខ្ចិបក្នុងប្រអប់ស៊ីឡាំងប្លែក ថ្មកាន់បាន ២៩ម៉ោង

0
10

ក្រុមហ៊ុន Nothing បានប្រកាសចេញកាសឥតខ្សែទី២ របស់ខ្លួន ដោយហៅថា Ear (stick) ជាមួយនឹងការវិចខ្ចិបដាក់ក្នុងប្រអប់រាងជាស៊ីឡាំង ប្លែកខុសគេ។ វាគឺជាប្រភេទកាស half-in-ear ប្រើ drivers ទំហំ 12.6 mm ហើយថ្មកាន់បានដល់ ២៩ម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ វាគ្មានមុខងារទប់សំឡេងរំខាន active noise cancelation (ANC) នៅលើ Ear (stick) ឡើយ ប៉ុន្តែវាបំពាក់មកជាមួយនូវបច្ចេកវិទ្យា Clear Voice Technology តាមរយៈការប្រើ microphones ចំនួន ៣គ្រាប់ សម្រាប់ទប់សំឡេងខ្យល់ និងពេលតេទូរសព្ទនៅកន្លែងមនុស្សច្រើន។ កាសនេះបញ្ជាដោយ Touch សម្រាប់ play, pause, skip, voice assistance និង volume control។

Nothing ក៏បានពាំនាំមុខ Bass Lock ដែលសារ៉េកម្រិត bass ទៅតាមបរិយាកាសជាក់ស្តែងដែលអ្នកកំពុងស្ថិតនៅ។ វាមានអាវក្រោះការពារទឹក និងធូលីដី IP54 ហើយអាចស្តាប់ចម្រៀងបានដល់ ៧ម៉ោង នៅពេលសាកថ្មម្តង និងអាចបន្តដល់ ២៩ម៉ោង បើសាកពីប្រអប់។

នៅពេលភ្ជាប់ជាមួយ Nothing Phone (1) អ្នកអាចកែកុនទៅលើ gesture controls, EQ settings adjustments និង Find My Earbuds function ដោយចូលតាមរយៈ Phone (1) quick settings toggle។ សម្រាប់ឧបករណ៍ Android និង iOS វិញ អ្នកត្រូវដោនឡូតកម្មវិធី Nothing X app ដើម្បីប្រើមុខងារទាំងនោះ។

សូមបញ្ជាក់ថា Nothign Ear (stick) ត្រូវបានដាក់លក់ក្នុងតម្លៃ ៩៩ដុល្លារ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena