Redmi Note 12 សមត្ថភាពខ្លាំងគួរសម ឯតម្លៃធូរខ្លាំង ត្រឹម ១៦៥ដុល្លារ

0
13

ស្មាតហ្វូន Redmi Note 12 ក៏បានបង្ហាញខ្លួនផងដែរ បន្ទាប់ពីវត្តមានរបស់ Redmi Note 12 Pro+ និង 12 Pro។

ទោះបីជាយ៉ាងណាក៏ដោយ Note 12 គឺជាស្មាតហ្វូនកម្រិតថវិកាមួយ ដែលមានបំពាក់អេក្រង់ទំហំ ៦,៦៧អ៊ីញ មានកម្រិតបង្ហាញរូបភាព FHD+ ជាបន្ទះ OLED និងល្បឿន 120Hz refresh rate។ វាបំពាក់ថ្មទំហំ 5000mAh ដែលគាំទ្រល្បឿនសាក 33W។

Note 12 ប្រើកាមេរ៉ាមេទំហំ 48MP ជាមួយនឹងកាមេរ៉ាវាស់ជម្រៅ 2MP ខណៈកាមេរ៉ាមុខរបស់វាមានទំហំ 8MP។ ស្មាតហ្វូននេះបំពាក់បន្ទះឈីប Qualcomm Snapdragon 4 Gen 1 ជាមួយនឹង RAM 8GB ព្រមទាំងទំហំផ្ទុក 256G។

សូមបញ្ជាក់ថា Redmi Note 12 មានជម្រើស ៣ ពណ៌ គឺ ខ្មៅ, ស និង ខៀវ ហើយមានតម្លៃ ១៦៥ដុល្លារ (4GB/128GB) និង ២៣៥ដុល្លារ (8GB/256GB)៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena