Xiaomi Book Air 13 ប្រើអេក្រង់ OLED, CPU Intel ជំនាន់ទី១២ ឌីហ្សាញស្តើងស្អាត ចេញមកហើយ!

0
14

ក្រុមហ៊ុន Xiaomi បានប្រកាសចេញឡេបថបថ្មីរបស់ខ្លួន គឺ Xiaomi Book Air 13 ដែលប្រើអេក្រង់ទំហំ ១៣,៣អ៊ីញ ប្រភេទ OLED និងបំពាក់បន្ទះឈីប CPU ជំនាន់ចុងក្រោយបង្អស់ពី Intel ទៀតផង។

Book Air 13 មាន ២ ជម្រើស គឺ Core i7-1250U CPU និង i5-1230U ជាមួយនឹង RAM 16GB LPDDR5 5200MHz និង អង្គផ្ទុក 512GB PCIe 4.0 SSD។

បន្ទះ OLED របស់វាមានទំហំ ១៣,៣អ៊ីញ ជាមួយនឹងកម្រិតបង្ហាញរូបភាព 2880 x 1800px ក្នុងកម្រិត 16:10 aspect ratio ហើយការពារដោយកញ្ចក់ Gorilla Glass 3។ វាក៏អាចបត់អេក្រង់សម្រាប់ប្រើជា Touchscreen បានទៀតផង។ បន្ទះរបស់វាជាប្រភេទ Dolby Vision និង HDR 500 ហើយគាំទ្រ DC dimming និងកម្រិតកម្រិត covers 100% of the DCI-P3 color space ផងដែរ។

Book Air 13 មាន Dolby Atmos stereo speakers ២គ្រាប់ ជំនួយដោយ tweeter ២គ្រាប់ទៀត ហើយមានរន្ធ Thunderbolt 4 ចំនួន២ និងរន្ធដោតកាស 3.5mm មួយ។ វាបំពាក់ថ្មទំហំ 58.3Wh ដែលគាំទ្រល្បឿនសាក 65W។

សូមបញ្ជាក់ថា ឡេបថបនេះមានកម្រាស់ត្រឹមតែ ១២មីល្លីម៉ែត្រ និងទម្ងន់ ១,២គីឡូក្រាមប៉ុណ្ណោះ ហើយមានជម្រើសតែ ១ពណ៌គត់ គឺ ពណ៌ស។ ចំពោះតម្លៃរបស់វា ក្រុមហ៊ុនមិនទាន់បានបង្ហាញឲ្យដឹងនោះទេ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena