Samsung Galaxy S23 Ultra នឹងបំពាក់កាមេរ៉ាមេ 200 MP ដែលអាចថតរូប និងវីដេអូនៅទីងងឹតប្រសើរជាងមុន

0
16

ស្មាតហ្វូនកំពូលរបស់ Samsung គឺ Galaxy S23 Ultra ត្រូវបានពាក្យចចាមអារ៉ាមអះអាងថា នឹងបំពាក់កាមេរ៉ាមេទំហំ 200MP។

ទោះបីជាយ៉ាងណាក៏ដោយ កាមេរ៉ា 200MP លើ Galaxy S23 Ultra គឺមានលក្ខណៈពិសេស ហើយអាចនឹងមានសមត្ថភាពខ្លាំងលើសគេទៀតផង។

យោងតាមប្រភពខាងលើបានឲ្យដឹងថា កាមេរ៉ានេះនឹងមានសមត្ថភាពអាចថតរូប និងវីដេអូ នៅទីងងឹត កាន់តែប្រសើរ បើប្រៀបធៀបជាមួយនឹងកាមេរ៉ា 200MP ផ្សេងទៀត។

ប្រសិនបើ S23 Ultra ពិតជាអាចពាំនាំសមត្ថភាពពិសេសនេះមកបានមែន នោះមានន័យថា វាគឺជាការអាប់ដេតដ៏ធំបំផុតមួយសម្រាប់ស្មាតហ្វូនកំពូលរបស់ Samsung ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

យ៉ាងណាក៏ដោយ ប្រភពដដែលអះអាងថា S23 Ultra នឹងខ្ចីលក្ខណៈពិសេសជាច្រើនពីជំនាន់មុន គឺ S22 Ultra ដូចជា ថ្ម 5000mAh និងទំនងជាប្រើឈីប Snapdragon 8 Gen 2 ជាដើម៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena