Sony LinkBuds UC កាសឥតខ្សែកម្រិតគុណភាពខ្ពស់ថ្មី បង្ហាញខ្លួនជាមួយតម្លៃ ២៤៩ដុល្លារ

0
15

ក្រុមហ៊ុន Sony ទើបតែបានប្រកាសចេញកាសឥតខ្សែថ្មី មានឈ្មោះថា LinkBuds UC។

ការពិតវាគឺជាកាសឥតខ្សែដូចគ្នា ដែល Sony បានចេញកាលពីដើមឆ្នាំកន្លងទៅ ប៉ុន្តែគ្រាន់តែមានបន្ថែម USB receiver ដែលអាចដោតជាមួយនឹង Laptop ហើយអាចប្រើមុខងារ commands និង gestures ទាំងអស់ នៅលើកម្មវិធី Teams របស់ Microsoft តាមរយៈកម្មវិធី Sony Headphones Connect ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Sony និយាយថា អ្នកអាចទទួលទូរសព្ទ, mute និង unmute សំឡេង ក៏ដូចជា ប្រើមុខងារលើកដៃ (raise hand) ក្នុងអំឡុងពេលប្រើកម្មវិធី Teams ពីកាសផ្ទាល់តែម្តង។

សូមបញ្ជាក់ថា Sony LinkBuds UC មានតម្លៃ ២៤៩,៩៩ដុល្លារ ដែលថ្លៃជាងកាស LinkBuds ធម្មតាដល់ទៅ ៧០ដុល្លារឯណោះ ហើយវាមានតែ ១ ពណ៌ប៉ុណ្ណោះ គឺ ប្រផេះ។

ជាមួយគ្នានេះដែរ Sony ក៏បានប្រកាសចេញកាស LinkBuds S Earth Blue ថ្មី ដែលផលិតចេញពីសំបកដបទឹកសុទ្ធកែច្នៃ ហើយមានតម្លៃ ១៩៩,៩៩ដុល្លារ ផងដែរ៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena