Asus ចេញលក់ ROG 5s និង 5s Pro លើទីផ្សារធំមួយ តម្លៃចាប់ពី ១០៩៩ដុល្លារ

0
1826

កាលពីដើមខែកន្លងទៅនេះ ក្រុមហ៊ុន Asus បានចាប់ផ្តើមដាក់លក់ស្មាតហ្វូនត្រកូល ROG 5s នៅលើទីផ្សារអឺរ៉ុប ហើយឥឡូវនេះវាក៏បានចេញលក់ នៅលើទីផ្សារសហរដ្ឋអាមេរិកផងដែរ។

គួរឲ្យដឹងថា ចំពោះទីផ្សារស្មាតហ្វូនដ៏ធំខាងលើ Asus ROG Phone 5s និង ROG Phone 5s ត្រូវបានដាក់លក់ក្នុងតម្លៃ ១ ០៩៩ដុល្លារ និង ១ ២៩៩ដុល្លារ។

ROG Phone 5s មានជម្រើសទំហំផ្ទុក 512GB និង RAM 16GB ខណៈ ROG Phone 5s Pro មាន RAM 18GB និងទំហំផ្ទុក 512GB។ ម៉ូដែល 5s មានជម្រើសពណ៌ខ្មៅ និង ស រីឯ 5s Pro មានតែពណ៌ខ្មៅប៉ុណ្ណោះ។

ស្មាតហ្វូនទាំងពីរម៉ូដែលខាងលើ មានចំណុចទាក់ទាញជាច្រើន ដូចជា បន្ទះឈីប Snapdragon 888+, Prime Kryo 680 CPU, 360Hz touch sampling rate, អេក្រង់ទំហំ ៦,៨អ៊ីញ ល្បឿន 144Hz ជាកញ្ចក់ AMOLED, មាន dual-control ultrasonic side sensors, ថ្មទំហំ 6000mAh គាំទ្រល្បឿនសាក 65W និង ប្រើប្រព័ន្ធប្រតិបត្តិការណ៍ ROG UI លើ Android 11។ ចំណែកឯប្រព័ន្ធកាមេរ៉ាក្រោយវិញគឺ កាមេរ៉ាមេ 64MP, កាមេរ៉ា 13MP និង កាមេរ៉ា 5MP៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena