iQOO Neo6 SE ចេញផ្លូវការ ប្រើឈីប Snapdragon 870 ឯ RAM ដល់ 12GB តម្លៃចាប់ពី ២៩៩ដុល្លារ

0
31

ក្រុមហ៊ុន iQOO បានប្រកាសចេញស្មាតហ្វូនម៉ូដែលថ្មី ហៅថា iQOO Neo6 SE សម្រាប់ទីផ្សារប្រទេសចិន ដោយវាមានបំពាក់បន្ទះឈីប Qualcomm Snapdragon 870 SoC។

iQOO Neo6 SE នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៩៩ដុល្លារ (8GB/128GB), ៣៤៤ដុល្លារ (8GB/256GB) និង ៣៧៤ដុល្លារ (12GB/256GB)។

Neo6 SE ប្រើអេក្រង់ទំហំ ៦,៦២អ៊ីញ មានកម្រិតបង្ហាញរូបភាព 1080×2400 ប្រភេទ AMOLED និងល្បឿន 120Hz refresh rate ព្រមទាំងកម្រិតពន្លឺដល់ ១ ៣០០ nits។

ស្មាតហ្វូននេះមានបំពាក់កាមេរ៉ាក្រោយ ៣គ្រាប់ គឺ កាមេរ៉ាមេទំហំ 64MP មានមុខងារ OIS, កាមេរ៉ា Ultrawide 12MP និង កាមេរ៉ា Portrait 2MP ខណៈកាមេរ៉ាមុខមានទំហំ 16MP។

ក្រៅពីនោះ iQOO Neo6 SEក៏មានបង្កប់ទ្រនាប់ស្កេនម្រាមដៃក្រោមអេក្រង់ និង ថ្ម 4700mAh ដែលគាំទ្រកម្លាំងសាក 80W ទៀតផង ហើយរត់ដោយប្រព័ន្ធប្រតិបត្តិការណ៍ OriginOS Ocean លើ Android 12៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena